ការទទួលទំនិញ
និងការប្រគល់ទំនិញ

  • អ្នកធ្វើអាជីវកម្ម Successmore អាចទទួលយកទំនិញខ្លូនឯងនៅសាខា Successm​or​e ដែលអ្នកបានកម្មង់ទិញតាមរយះទូរសព្ទ​ ឬតាមអនឡាញ សម្រាប់អ្នកដែលមកទទួលយកទំនិញគឺត្រូវតែជាម្ចាស់ផ្ទាល់ ។

  • ក្រុមហ៊ុននឹងបញ្ជូនទំនិញទៅឈ្មោះ និងអាសយ​ដ្ឋានដែលបានផ្តល់ជូននៅលើពាក្យស្នើសុំ ឬដែលត្រូវបានទទួលស្គាល់នៅក្នុងប្រព័ន្ធព័ត៌មាន នៃប្រព័ន្ធរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្វើអាជីវកម្ម Successmore ចង់កែសម្រួលអាសយដ្ឋានអ្នកមានដើម្បីចូលទៅប្រើប្រាស់ក្នុងប្រព័ន្ធ ដោយប្រើឈ្មោះអ្នកប្រើ និងលេខសម្ងាត់ដើម្បីកែប្រែអាសយដ្ឋានសម្រាប់ទទួលការបញ្ជាទិញមុនពេលដឹកជញ្ជូន។ ក្រុមហ៊ុននឹងផ្ញើទៅអាសយដ្ឋានដែលបានកែប្រែរួចហើយប៉ុណ្ណោះ។

  • ក្រុមហ៊ុននឹងផ្តល់សេវាដឹកជញ្ជូនជារៀងរាល់ថ្ងៃធ្វើការ។ (ពីថ្ងៃអង្គារ៍​ ដល់ថ្ងៃ អាទិត្យ និងលើកលែងតែថ្ងៃឈប់សម្រាក)

  • ទីក្រុងភ្នំពេញ

    • សម្រាប់ការបញ្ជាទិញទំនិញ និងបញ្ជាក់ការទូទាត់មុនម៉ោង ១២:០០។ ក្រុមហ៊ុននឹងដឹកជញ្ជូនក្នុងរយៈពេល១ថ្ងៃធ្វើការ។(ការទូរទាត់ថ្លៃដឹកជញ្ជូនពីអតិថិជន)
    • សម្រាប់ការបញ្ជាទិញទំនិញ និងបញ្ជាក់ការទូទាត់ក្រោយម៉ោង ១២:០០។ ក្រុមហ៊ុននឹងដឹកជញ្ជូនក្នុងរយៈពេល ២ថ្ងៃធ្វើការ។(ការទូរទាត់ថ្លៃដឹកជញ្ជូនពីអតិថិជន)
  • សម្រាប់ការដឹកជញ្ជូនតាមខេត្ត សម្រាប់ការបញ្ជាទិញទំនិញ និងបញ្ជាក់ការទូទាត់មុនម៉ោង ១២:០០ ក្រុមហ៊ុននឹងផ្ញើក្នុងរយៈពេល ២-៣ ថ្ងៃធ្វើការ លើកលែងតែនៅតំបន់ខ្លះដែលក្រុមហ៊ុននឹងផ្ញើក្នុងរយៈពេល ៣-៤ ថ្ងៃធ្វើការ (មិនរួមបញ្ចូលកាលបរិច្ឆេទការបញ្ជាទិញឡើយ)។(ការទូរទាត់ថ្លៃដឹកជញ្ជូនពីអតិថិជន)
  • ក្រុមហ៊ុនអាចផ្លាស់ប្តូរព័ត៌មានលម្អិត នៃការដឹកជញ្ជូ​នតាមការចាំបាច់ដែលនឹងជូនដំណឹងជាមុន  តាមករណីនីមួយៗ។

  • ក្រុមហ៊ុន នឹងមិនគិតថ្លៃដឹកជញ្ជូនសម្រាប់អតិថិជនដែលទិញទំនិញចាប់ពី ១០០០០ពិន្ទុឡើងទៅ។

 ***កំណត់សម្គាល់សម្រាប់អ្នកធ្វើអាជីវកម្ម Successmore ដែលបានបញ្ជាទិញផលិតផលដែល ដឹកជញ្ជូនដោយក្រុមហ៊ុន ប្រសិនបើមិនទទួលបានការបញ្ជាទិញក្នុងរយៈពេល ៣-៤ ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃការបញ្ជាទិញទំនិញនោះទេ។ (នេះអាស្រ័យតាម    តំបន់។) សូមជូនដំណឹងដល់ក្រុមហ៊ុន ដើម្បីស៊ើបអង្កេតបន្ថែមទៀត។